2024-07-09
ទូច សូរិយា
2024-07-09
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ថា ក្នុងកិច្ចសហការលើវិស័យសេដ្ឋកិច្ច បារាំង គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេរបស់កម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប។ តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារក្នុងឆ្នាំ២០២៣ និង ២០៦,៤១លានដុល្លារ ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ ២០២៤។
ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ(MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank និង SMEs ជាច្រើនថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស ជាពិសេសវិនិយោគិនដែលមានបំណងជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន, ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival processing) ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី