SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន ឯកភាពគ្នាបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារចិន ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្ម


កម្ពុជា-ចិន ឯកភាពគ្នាបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារចិន ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្ម
ពាណិជ្ជកម្ម

2025-03-24

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបើកផ្លូវឱ្យមានការនាំចេញផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាទៅកាន់ទីផ្សារចិន សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ កម្ពុជា-ចិន ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម ជាពិសេសលើការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ និងអនុលោមតាមស្តង់ដារចំណីអាហារ។

គួរបញ្ជាក់ថា ការឯកភាពនេះ ធ្វើឡើងរវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី Guo Xueyan អគ្គនាយកទទួល បន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអគ្គរដ្ឋបាលគយចិន នៅទីស្តីការអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_2a79_8.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599