SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវ ជា សិរី៖ ឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល កើនឡើងក្នុងអត្រា៣៥% និង ៣០%រៀងគ្នា


លោកជំទាវ ជា សិរី៖ ឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល កើនឡើងក្នុងអត្រា៣៥% និង ៣០%រៀងគ្នា
ធនាគារ-ហិរញ្ញវត្ថុ

2025-03-21

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទំហំប្រាក់រៀលចរាចរណ៍ បានកើនឡើងជាលំដាប់ដោយជាមធ្យម១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា៣៥% និង៣០% រៀងគ្នា។ នេះបើតាមប្រសាសន៍របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» ដែលរៀបចំដោយរដ្ឋសភា ព្រឹទ្ធសភា និងធនាគារជាតិ លោកជំទាវបណ្ឌិត ជា សិរី បន្តថា ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាល និងធនាគារជាតិ ដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀល និងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក៏បានលើកឡើងផងដែរថា ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បញ្ជាក់ដូច្នេះថា ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បញ្ជាក់ថា ទិវាប្រាក់រៀល នឹងបន្តជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀល និងការចូលរួមយ៉ាងផុលផុសពីគ្រប់ស្ថាប័ន ក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំជាដើម។ បើតាមការលើកឡើងរបស់ ឯកឧត្តម ឈាង វុន រដ្ឋសភា ត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារជាតិ និងរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល។

សិក្ខាសាលា ស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» មានគោលបំណងអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២៥) និងរំលេចអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។ អង្គសិក្ខាសាលា យល់ឃើញថា ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ លើកកម្ពស់ប្រាក់រៀល និងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងក្នុងការតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនៃគោលនយោបាយលើកកម្ពស់ប្រាក់រៀល គឺជាការងារអាទិភាព ដើម្បីធានាថា ការលើកកម្ពស់ប្រាក់រៀល នឹងប្រព្រឹត្តទៅប្រកបដោយសង្គតិភាព និងបន្តមានកំណើនប្រកបដោយនិរន្តរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី