SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន៖ ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ទទួលបានប្រមាណជាង ៣៤០លានដុល្លារ


សម្តេចតេជោ ហ៊ុន សែន៖ ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ទទួលបានប្រមាណជាង ៣៤០លានដុល្លារ
ពាណិជ្ជកម្ម

2025-03-14

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានប្រមាណតែជាង ៣៤០លានដុល្លារ ដែលការកើនឡើងនេះ នៅមិនទាន់សមស្របនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគ មានការកើនឡើងបន្ថែមទៀតស្របទៅនឹងសក្ដានុពលនៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងមានការកើនឡើងបន្ថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសឥណ្ឌា មានប្រជាជនច្រើន។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន សង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ដោយភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជាកាលពីឆ្នាំ២០២៤ គឺមានរហូតដល់៧ម៉ឺននាក់។

ទន្ទឹមនឹងនេះ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំកម្ពុជា បានសន្យាថា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ដោយជំរុញការធ្វើទំនាក់ទំនងអ្នកវិនិយោគ ពលរដ្ឋឥណ្ឌាមករកស៊ី ក៏ដូចជាមកទស្សនានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម Bawitlung Vanlalvawna ក៏បានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត រួមទាំងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ កាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ឱ្យមានការកើនឡើងថែមទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599