2025-03-29
ឃី ភារៈ
2025-03-29
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU)ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត និងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមិនចាំបាច់មកទទួលយកឯកសារដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
ក្នុងពិធីចុះ MOU ធ្វើឡើងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត តុប នេត បានលើកឡើងថា ការចុះMOU នេះ ជាយន្តការដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ និងកាន់តែងាយស្រួល។
ឯកឧត្តម តុប នេត បានបន្តថា ការចុះMOU នេះ ក៏នឹងផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈកាលផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសបញ្ញើតាមគោលការណ៍ស្ម័គ្រចិត្ត លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ដោយមិនចាំបាច់ត្រឡប់មកទទួលយកឯកសារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី