2025-03-02
ទូច សូរិយា
2025-03-02
ទូច សូរិយា
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd. ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីកែលម្អសុវត្ថិភាពចំណីអាហារអន្តរជាតិប្រព័ន្ធគ្រប់គ្រង និងវិញ្ញាបនប័ត្របន្ថែមតម្លៃសម្រាប់សមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ការចុះ MOU នេះ ធ្វើឡើងក្នុងកំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd. តំណាងដោយ លោក Dilum Wijenayaka។
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨ ធ្វើឡើងដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងកេរ្ត៍ឈ្មោះស្វាយចន្ទីកម្ពុជាដែលកំពុងល្បីល្បាញ ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារស្វាយចន្ទីដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី