SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CGCC, CRF និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ ចុះMOU ធានាផ្តល់កម្ចីទៅក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារ


CGCC, CRF និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ ចុះMOU ធានាផ្តល់កម្ចីទៅក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារ
ធនាគារ-ហិរញ្ញវត្ថុ

2024-05-13

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-05-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ បានចុះ MOU លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ជំហានទី១ ដែលមានទំហំទឹកប្រាក់ ៣០លានដុល្លារ។ គម្រោងនេះ នឹងគាំទ្រដល់ការទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ។

ការចុះ MOU ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា និងជំរុញការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ថា ការដាក់ចេញគម្រោង REGS គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈយន្តការធានាឥណទាន ដែលមាន CGCC ជាប្រតិបត្តិករផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឱ្យដឹងថា កញ្ចប់ធានាឥណទាននេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពប្រមូលស្រូវស្តុកសម្រាប់កិនកែច្នៃ នាំចេញ បង្កើត និងបង្កើនផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវដល់វិស័យដូចជា វិស័យវារីវប្បកម្ម និងការចិញ្ចឹមសត្វជាដើម។ គម្រោង REGS ក៏ជាកត្តាលីករក្នុងការអនុវត្តគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញឱ្យបាន ១លានតោនក្នុងមួយឆ្នាំរបស់រាជរដ្ឋាភិបាល។

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់ជូនកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ជាសមាជិកសកម្មរបស់ CRF ដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាន។

គ្រឹះស្ថានហិរញ្ញវត្ថុទាំង៧ នោះមាន អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា និងធនាគារវីង (ខេមបូឌា)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី