SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋ ផ្តល់ថវិកាប្រមាណ ១៨លានដុល្លារដល់គ្រួសារដែលមានបណ្ណសមធម៌ចំនួន ៥៧ម៉ឺនគ្រួសារ ត្រឹមខែមិថុនា ឆ្នាំ២០២៤


រដ្ឋ ផ្តល់ថវិកាប្រមាណ ១៨លានដុល្លារដល់គ្រួសារដែលមានបណ្ណសមធម៌ចំនួន ៥៧ម៉ឺនគ្រួសារ ត្រឹមខែមិថុនា ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គ្រួសារ ដែលមានបណ្ណសមធម៌ចំនួន៥៧ ម៉ឺនគ្រួសារ (ប្រមាណ ៨៤%) នៃគ្រួសារគោលដៅមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨លាននាក់ បានចុះឈ្មោះចូល «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» រួចរាល់ និងបានទទួលថវិកាសរុបប្រមាណ ៧២,៥ប៊ីលានរៀល ស្មើប្រមាណ ១៨លានដុល្លារ ពីរាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ចំពោះ ក្រុមគ្រួសារគោលដៅនៅសស់ប្រមាណ១៦% ដែលមិនទាន់បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីទទួលថវិកានោះ ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»នេះ ក្រោយពីបិទបញ្ចប់ការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្តប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុ។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានចំណាយថវិកាសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០រៀល ឬស្មើនឹង ១៣៥៩,៦២លានដុល្លារ ដើម្បីឧបត្ថម្ភ និងទំនុកបម្រុងដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះប្រមាណជាង៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ដែលក្នុងការអនុវត្តពេញលេញរយៈពេល ៤៣ខែ គឺខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣ និងការអនុវត្តយុទ្ធសាស្ត្រចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ គឺខែមករា ដល់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី