SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការធ្វើកសិកម្មខ្នាតតូច ធ្វើឱ្យថ្លៃដើមផលិតខ្ពស់ និងតម្លៃធ្លាក់ចុះ


អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការធ្វើកសិកម្មខ្នាតតូច ធ្វើឱ្យថ្លៃដើមផលិតខ្ពស់ និងតម្លៃធ្លាក់ចុះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការផលិតកសិកម្មខ្នាតតូចៗរបស់ប្រជាកសិករ ជាលក្ខណៈគ្រួសារ គឺជាហេតុធ្វើឱ្យថ្លៃដើមផលិតខ្ពស់ គុណភាពមិនមានស្តង់ដារតែមួយ ពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម និងធ្វើឱ្យថ្លៃធ្លាក់ចុះ នៅពេលការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឃឹម ហ្វីណង់ បន្ថែមថា នៅរដូវខ្លះវិញ កសិករមិនមានអ្នកដាំទាល់តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែង និងគ្រប់គ្រងទីផ្សារបាន។ បើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង គឺទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន ពោលគឺសុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។

ដោយមើលឃើញពីបញ្ហាខាងលើ ក្រសួងកសិកម្ម បានជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើប ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែង ផលិតប្រកបដោយស្តង់ដារគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយ ដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់។ ការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា នឹងធ្វើឱ្យថ្លៃដើមផលិតទាប បរិមាណផ្គត់ផ្គង់មានស្ថេរភាព ក្នុងនោះក្រសួងកសិកម្ម នឹងជួយគាំទ្រគ្រប់រូបភាពទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាបផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការធ្វើបែបនេះបាន នឹងអាចកាត់បន្ថយការធ្លុះធ្លាយផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែជាបណ្តើរៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី