SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ SMEs និង MSMEs ទាំងអស់ ឱ្យចុះបញ្ជីអាជីវកម្មចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីរដ្ឋាភិបាលងាយស្រួលជួយ


សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ SMEs និង MSMEs ទាំងអស់ ឱ្យចុះបញ្ជីអាជីវកម្មចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីរដ្ឋាភិបាលងាយស្រួលជួយ
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងមូលដ្ឋានមួយអាចរីកចម្រើនទៅបាន លុះត្រាតែយើងមានទិន្នន័យសហគ្រាសធុនតូច និងមធ្យម (SMEs) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រព័ន្ធ ពោលគឺវិស័យឯកជនដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ត្រូវជំរុញនិងប្រមូលឱ្យចូលក្នុងប្រព័ន្ធ ដើម្បីរដ្ឋាភិបាលងាយស្រួលចេញជាគោលនយោបាយក្នុងការជួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថា៖«ដើម្បីជួយវិស័យឯកជន ដែលមិនទាន់ចុះឈ្មោះជាមួយរដ្ឋាភិបាល ព្រោះតែកត្តាផ្សេងៗបាន ត្រូវទាមទារឱ្យយើងដឹងពីទីកន្លែងអាជីវកម្ម ក៏ដូចជាប្រភេទអាជីវកម្មរបស់គាត់ ទើបយើងអាចជួយបាន។ ដូច្នេះ ការប្រមូលទិន្នន័យទាំងអស់ចូលមកក្នុងប្រព័ន្ធតែមួយ គឺពិតជាមានសារសំខាន់ណាស់»។

បើតាមប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការប្រមូលទិន្នន័យចូលក្នុងប្រព័ន្ធ គឺមិនតម្រូវឱ្យដោយបង្ខំនោះទេ ពោលគឺទាមទារការស្ម័គ្រចិត្តពីសមីខ្លួនដោយខ្លួនឯង ប៉ុន្តែ ក្រសួងក៏ត្រូវធ្វើជាយុទ្ធសាស្រ្ត ដើម្បីបង្ហាញពួកគាត់អំពីអត្ថប្រយោជន៍នៃការចូលមកក្នុងប្រព័ន្ធ ដូចជា ក្នុងកិច្ចការនេះរដ្ឋាភិបាលបានផ្តល់គោលការណ៍ និងគោលនយោបាយ ដែលអាចជួយដល់ការអនុគ្រោះលើការរៀបចំប្រព័ន្ធពន្ធ និងប្រព័ន្ធផ្សេងៗជូនពួកគាត់បាន។

បច្ចុប្បន្ន ការងារភាគច្រើនគឺផ្តល់តាមរយៈ SMEs និង MSMEs ប្រមាណ៧០% និងជិត៦០% នៃផលិតផលក្នុងស្រុកសរុប អាស្រ័យហេតុនេះ យើងត្រូវដាក់ទិសដៅជួយ SMEs និង MSMEs ប៉ុន្តែដើម្បីឱ្យវិស័យនេះលូតលាស់ទៅបាន ត្រូវមានការចូលរួមពីអ្នកក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមពីប្រមុខរាជរដ្ឋាភិបាលក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី