2025-02-22
ទូច សូរិយា
2025-02-22
ទូច សូរិយា
ភ្នំពេញ៖ ដើម្បីដោះស្រាយសមីការបទល្មើសបច្ចេកវិទ្យា(Cybercrime) កម្រិតថ្នាក់ជាតិ និងតំបន់ប្រកបដោយប្រសិទ្ធភាព ត្រូវមានយន្តការនៃកិច្ចសហប្រតិបត្តិការ បទដ្ឋានបច្ចេកទេស និងច្បាប់ ដែលជាធាតុផ្សំសំខាន់នៃមន្ត្រីអនុវត្តច្បាប់ត្រូវការជាចាំបាច់។ ជាមួយគ្នានេះ ដើម្បីកសាងនូវយន្តការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាថ្នាក់ជាតិ និងតំបន់ អ្នកជំនាញអាចដោះស្រាយសមីការបទល្មើសឈរលើមូលដ្ឋាននៃឧក្រិដ្ឋវិទ្យា (Criminology) ដែលមានធាតុផ្សំចម្បងចំនួន៣។
ធាតុផ្សំចំនួន ៣នោះ រួមមាន៖ ទី១. ការសិក្សាលើបទដ្ឋាន បទបញ្ញាតិ និងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាប្រើប្រាស់ក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធមួយចំនួន, ទី២. ការសិក្សាពីប្រភពឬសគល់នៃបទល្មើស និងឧក្រិដ្ឋជន និងទី៣. ការសិក្សាលើយន្តការគ្រប់គ្រង និងការស្ដារស្ថានភាពបទល្មើស។
ទន្ទឹមនឹងនេះ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាក់ព័ន្ធ តាមរយៈការអាន ស្តាប់ ទស្សនាវីដេអូ សិក្សា ស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជាបទល្មើសបច្ចេកវិទ្យា៕
នាំមកជូនដោយ