2025-05-30
គិត បុប្ផា
2025-05-30
គិត បុប្ផា
ភ្នំពេញ៖ អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជា ចំនួន ២០ខ្នង ក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
លោក MIKI Watanabe បានលើកឡើងក្នុងជំនួបជាមួយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅកម្ពុជា រយៈពេលជាង ២ទសវត្សរ៍ មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រា ហើយបច្ចុប្បន្ន មានកុមារកំព្រាជាង ១០០នាក់ ស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។ អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។
អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ ដោយលោកអគ្គនាយកអង្គការ School Aid Japan ក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ នៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការ School Aid Japan ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀន ដែលនេះ ស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រសកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ បន្តសកម្មភាពដ៏ល្អនេះ ដើម្បីរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី