2025-09-05
គិត បុប្ផា
2025-09-05
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Saigontourist Group របស់វៀតណាម នឹងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីសិក្សាជាមួយវិស័យឯកជនរៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា (Joint Tour Packages) ថ្មីបន្ថែម ដែលមានលក្ខណៈទាក់ទាញ និងច្នៃប្រឌិត ជាពិសេសមានលក្ខណៈប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
លោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group បញ្ជាក់ក្នុងជំនួបជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា ការរៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នានេះ គឺដើម្បីជួយសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធិភាពដល់ភ្ញៀវទេសចរវៀតណាម និងមកពីប្រទេសទីបី។
ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យ លោក Pham Huy Bình ជួយផ្សព្វផ្សាយ និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីកម្ពុជា ដូចជាវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសម្ពុជា និងពិភពលោក។ ជាមួយគ្នានេះ លោក Pham Huy Bình ក៏បានស្នើឱ្យ ប្រធានក្រុមហ៊ុន Saigontourist Group សម្របសម្រួលដល់ដំណើរកម្សាន្ត FAM Trip មកកាន់កម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី