SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

UNDP ចុះ MOU ជាមួយក្រសួងបរិស្ថាន សាងសង់ស្ថានីយបណ្តុះកូនឈើនៅខេត្តចំនួន៥ ដើម្បីចែកជូនពលរដ្ឋ ឥតគិតថ្លៃ


UNDP ចុះ MOU ជាមួយក្រសួងបរិស្ថាន សាងសង់ស្ថានីយបណ្តុះកូនឈើនៅខេត្តចំនួន៥ ដើម្បីចែកជូនពលរដ្ឋ ឥតគិតថ្លៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងក្រសួងបរិស្ថាន បានចុះកិច្ចព្រមព្រៀង(MOU) អនុវត្តគម្រោង «ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយបណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដែលផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើនៅខេត្តចំនួន៥ ដើម្បីចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

ការសាងសង់ស្ថានីយបណ្តុះកូនឈើនៅខេត្តចំនួន៥នេះ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមានលក្ខណៈបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តន៍ និងទំនើបកម្ម។ តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី Alissa Chaker តំណាង UNDP បានលើកឡើងថា យុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ក្រសួងបរិស្ថាន នឹងរួមចំណែកបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងការចុះ MOU នៅថ្ងៃទី១៧ កក្កដា នៅទីស្តីការក្រសួងបរិស្ថាននេះ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអរគុណដល់ UNDP ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីទាំងអស់ បានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន កំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈនយោបាយរបស់កម្ពុជា និងការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ។ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានបន្តថា ព្រឹត្តិការណ៍ «ពន្លកបៃតង»នេះ យុទ្ធសាស្រ្តមួយដ៏សំខាន់ ដើម្បីធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី