2025-03-03
ឃី ភារៈ
2025-03-03
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជន លើប្រព័ន្ធស្រោចស្រពពេញលេញ ដែលអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
តាមរយៈកិច្ចសហការប្រតិបត្តិការខាងលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យដល់គ្រប់តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងហិរញ្ញប្បទានបន្ត។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ជឿថា កិច្ចសហការរវាងក្រសួងស្ថាប័នទាំងពីរ នឹងក្លាយជាកម្លាំងចលករក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍មូលដ្ឋាន ការផ្លាស់ប្តូរព័ត៌មានបទពិសោធការងារ និងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ក្រុមហ៊ុនវិនិយោគឯកជន លើប្រព័ន្ធស្រោចស្រព ដែលមានសក្តានុពលកាន់តែច្រើន។
ឯកឧត្តម ថោ ជេដ្ឋា ក៏បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូចសរុបចំនួន ២៣៥២ប្រព័ន្ធ អាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណជិត ២លានហិកតា។ ឯកឧត្តម ថោ ជេដ្ឋា ក៏បានលើកឡើងពីការបន្តការវិនិយោគកសាងអាងទឹកតូចធំ ការជួសជុលស្តារឡើងវិញ ដើម្បីធានាសន្តិសុខទឹក ព្រមទាំងផ្គត់ផ្គង់ទឹក ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិស្តីពី សន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី