SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញការធ្វើសមាហរណកម្មទិន្នន័យ SMEs នៅកម្ពុជា ដើម្បីមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញការធ្វើសមាហរណកម្មទិន្នន័យ SMEs នៅកម្ពុជា ដើម្បីមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រ SMEs ឱ្យកាន់តែមានប្រសិទ្ធិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័នតាមវិស័យផ្សេងៗ ហើយពុំផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិ ដែលមានសង្គតិភាព និងបច្ចុប្បន្នភាព។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ ត្រូវធ្វើសមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាសដែលកំពុងដំណើរការ។

ក្នុងឱកាសនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលឱ្យមានច្រករួមមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបានចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599