SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CGCC និងធនាគារ វីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំទំហំ ៥០លានដុល្លារ ដល់ SMEs


CGCC និងធនាគារ វីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំទំហំ ៥០លានដុល្លារ ដល់ SMEs
A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ដើម្បីបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ លោក ណូ លីដា អគ្គនាយក CGCC បានលើកឡើងថា គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង ពិសេសនឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរ។

ជាមួយគ្នានេះ បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម គឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយតាមរយៈភាពជាដៃគូនេះ នឹងធ្វើឱ្យកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព ដែលក្នុងនោះ ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។

បណ្ឌិត Dmytro Kolechko បានបន្តថា ការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គឺកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង (ខេមបូឌា) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងស្របជាមួយឆន្ទៈរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី