2024-12-20
គិត បុប្ផា
2024-12-20
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ (SARMIS)» ជំនាន់ថ្មី ដើម្បីឱ្យក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ លើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ដែលនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាលនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា នឹងជួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង ពោលគឺដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារមួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជាតិ។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ន, អង្គភាពសាធារណៈ ប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ប្រមាណជិត ៤០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី