SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើក្រុមអាទិភាពនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានការគាំពារផ្នែកសុខភាពអ្វីខ្លះ?


តើក្រុមអាទិភាពនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានការគាំពារផ្នែកសុខភាពអ្វីខ្លះ?
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ដើម្បីធានាចីរភាពនៃការធ្វើអន្តរកាល រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ ដើម្បីផ្ដល់ការថែទាំសុខភាព ទៅដល់ ក្រុមអាទិភាពនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការផ្តល់កិច្ចគាំពារសង្គមនេះ សំដៅដល់ការធានាផ្ដល់នូវការគាំពារ សុខភាព ដល់ក្រុមអាទិភាព ដើម្បីឱ្យមានលទ្ធភាព និងអាចរស់នៅក្នុងកម្រិតជីវភាពមួយសមរម្យក្នុងប្រព័ន្ធ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាពដោយគ្មានការយកចិត្តទុកដាក់។

ការពង្រីកនិងពង្រឹងវិសាលភាពនេះ នឹងអាចសម្រេចទៅបានយ៉ាងឆាប់រហ័ស និងមិនបង្កើនចំណាយ បន្ថែមខ្ពស់ឡើយ ដែលក្នុងនោះ ក្រុមអាទិភាពមួយចំនួន ត្រូវបានកំណត់អត្តសញ្ញាណជាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយក្រសួងផែនការ ហើយគ្រួសារទាំងនេះ ក៏បាននិងកំពុងគ្របដណ្ដប់ ដោយកម្មវិធីជំនួយសង្គមដែលមានស្រាប់។

ដើម្បីបញ្ចៀសភាពត្រួតស៊ីគ្នានៃកម្មវិធីផ្សេងគ្នា និងការធានា លើការពង្រីកវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល អាចទៅដល់ក្រុមប្រជាជនអាទិភាព ក៏ដូចជា ក្រុមគោលដៅផ្សេងទៀតបាន ប្រកបដោយប្រសិទ្ធភាព ការពង្រីកនិងពង្រឹងវិសាលភាព ត្រូវធ្វើឡើងជាជំហានៗ និងត្រូវមានការរៀបចំយន្តការកំណត់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណច្បាស់លាស់៕

ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី