2026-02-28
ទូច សូរិយា
2026-02-28
ទូច សូរិយា
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត ៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានលើកឡើងថា សកម្មភាពនាថ្ងៃនេះTYDA បានដឹកនាំក្រុមគ្រូពេទ្យជាង ៤០០នាក់ ដែលមានជំនាញឯកទេសពិនិត្យព្យាបាលជំងឺនៅតាមបណ្តាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញ មកព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ អាចពិនិត្យ និងព្យាបាលអាការៈរោគជាមួយក្រុមគ្រូពេទ្យ TYDAនៅទីនេះបានតែក្នុងករណីក្រុមគ្រូពេទ្យរកឃើញថា ប្រជាពលរដ្ឋមានអាការៈឬជំងឺដែលត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញ នោះក្រុមការងាររបស់គ្រូពេទ្យTYDA និងរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញនៅឯរាជធានីភ្នំពេញក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា គោលបំណងសំខាន់របស់សមាគម ទី១.គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ, ទី២.គឺចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់ បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា និង ទី៣.គឺចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត ឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានដឹកនាំដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះគឺពិតជាបានជួយកាត់បន្ថយនូវភាពក្រីក្រនិងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិត។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា នេះជាលើកទី៦ហើយដែលក្រុមគ្រូពេទ្យយុវជនសម្តេចតេជោបានចុះមកពិនិត្យនិងព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺតាមរយៈការយកចិត្តទុកដាក់និងគិតគូពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី