SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ៣ចំណុចដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់វិស័យឯកជន ជាពិសេស MSMEs


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ៣ចំណុចដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់វិស័យឯកជន ជាពិសេស MSMEs
A+ A-

ភ្នំពេញ៖ រដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់វិស័យឯកជន ជាពិសេស MSMEs លើការកែសម្រួល និងបន្តជំរុញដល់វិស័យឯកជន ដែលស្របតាមរដ្ឋធម្មនុញ្ញអនុវត្តសេដ្ឋកិច្ចជាទីផ្សារសេរី, ទាក់ទាញការចូលរួមឱ្យបានច្រើនពីវិស័យឯកជន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ និងស្រូបទាញកម្លាំងពលកម្ម និងត្រូវពង្រឹងភាពប្រកួតប្រជែងប្រកបដោយគុណភាព។

បើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៣ចំណុចដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់វិស័យឯកជន ជាពិសេស MSMEs រួមមាន៖ ទី១. កម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រាទី៥៦។ ដូច្នេះ រដ្ឋាភិបាល ត្រូវជំរុញដាក់ការអនុវត្តក្នុងរដ្ឋធម្មនុញ្ញទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលដែលពឹងផ្អែកលើវិស័យឯកជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថាដើម្បីឱ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនេះដើរបាន រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចគាំទ្រដល់វិស័យឯកជន។

ទី២. រដ្ឋាភិបាល ត្រូវទាក់ទាញការចូលរួមឱ្យបានច្រើនពីវិស័យឯកជន តាមរយៈការផ្តោតលើគោលនយោបាយ និងការគាំទ្រផ្សេងៗ ព្រោះវិស័យមួយនេះ ជាស្នូលក្នុងការដោះស្រាយតម្រូវការទាំងផលិតកម្ម និងសេវាកម្មដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថាចំនួនប្រជាជនកម្ពុជាតែងតែមានកំណើន ហើយតម្រូវការការងារក៏តែងតែកើនឡើងដូចគ្នា។ ដូច្នេះ រដ្ឋាភិបាល មិនអាចយកពលរដ្ឋទាំងអស់មកធ្វើការឱ្យរដ្ឋាភិបាលបានទេ ហេតុនេះហើយវិស័យឯកជន តែងរួមចំណែកស្រូបយកកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋ។

និងទី៣. រាជរដ្ឋាភិបាល ត្រូវពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជន ដើម្បីធានាការច្នៃប្រឌិត គុណភាពសម្បូរបែប និងតម្លៃជូនប្រជាពលរដ្ឋ ក្នុងគោលដៅឱ្យវិស័យឯកជនរួមចំណែកជាមួយរដ្ឋាភិបាលពង្រឹងប្រទេសជាតិ និងធ្វើឱ្យប្រទេសរីកចម្រើនតទៅមុខ។ នេះជាការបន្តលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ប្រមាណ៥ពាន់នាក់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី