SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យមានការកែច្នៃបន្ថែមក្នុងវិស័យស្រូវអង្ករ ដើម្បីបង្កើតតម្លៃបន្ថែម


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យមានការកែច្នៃបន្ថែមក្នុងវិស័យស្រូវអង្ករ ដើម្បីបង្កើតតម្លៃបន្ថែម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី ថ្លែងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ផ្តោតលើសារសំខាន់នៃការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា។ ក្នុងវេទិកាដែលធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញានេះ ទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាដើម្បីវិស័យស្រូវអង្ករនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការនាំយកផលិតផលកសិកម្មមកកែប្រែ កែច្នៃ និងផលិតទៅជាផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបង្កើតឱកាសទីផ្សារពិសេស (Niche Market)។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្នែកដឹកជញ្ជូន ភស្តុភារកម្ម បរិក្ខារស្តុកទុក និងរោងចក្រកែច្នៃ ព្រមទាំងអនុវត្តកសិកម្មមេត្រីភាពបរិស្ថាន និងចាប់យកបច្ចេកវិទ្យាកសិកម្មទំនើប ស្របតាមផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Roadmap)។ ការអនុវត្តទាំងនេះ មិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ តែវាក៏រួមចំណែកដល់និរន្តរភាពនៃភពផែនដី ដែលអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែយកចិត្តទុកដាក់។ ដើម្បីគាំទ្របន្ថែមដល់វិស័យស្រូវអង្ករ ពិសេសអ្នកនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងពង្រីកសមត្ថភាពធ្វើតេស្តរបស់ខ្លួន ចាប់ពីខែធ្នូនេះទៅ។

វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញនេះ ទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់វិស័យស្រូវអង្ករ តាមរយៈការស្រាវជ្រាវនិងនវានុវត្តន៍ កិច្ចសហការ និងការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ និងបង្កើនភាពប្រកួតប្រជែងជាសកលនៃអង្ករកម្ពុជា។

សូមជម្រាបផងដែរថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាម៉េរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមចំនួន ១៩,៥៧០ មូលដ្ឋាននៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅជំរុញការនាំចេញអង្ករឱ្យបាន១លានតោន ចាប់ពីឆ្នាំ២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី