SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍


ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមតាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិន ចំនួនប្រមាណ១០០ស្តង់។ ការរៀបចំពិព័រណ៍ម្ហូបអាហារនេះ ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន។

នៅថ្ងៃទី២៦-២៧ តុលានេះ ក្រសួងទេសចរណ៍ ក៏រៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All» ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជា និងចិន។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងកម្ពុជា-ចិន ពិសេសបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤»។

ការតាំងពិព័រណ៍ម្ហូបអាហារនេះ ក៏នឹងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» ដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ-ឯកជន សា្ថប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ឱ្យចូលរួមផ្សព្វផ្សាយអំពី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ឱ្យបានទូលំទូលាយ។ ចំពោះ សាធារណជន ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមរយៈទូរសព្ទ ០៩៣ ៩៣៣ ៩៨២ ឬអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី