2025-04-08
ឃី ភារៈ
2025-04-08
ឃី ភារៈ
ភ្នំពេញ៖ ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លា ដោយផ្តើមចេញពីសំណូមពរ នៃសភាពការណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅធំៗ ជាយុទ្ធសាស្ត្រចំនួន៥ ដូចជា៖ ទី១. ការពារសន្តិភាព, ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។
ទី២. កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស, សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។ ទី៣. កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្តល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច, ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
ទី៤. ជំរុញការអនុវត្ត «កម្ពុជា គ្មានមីន ត្រឹមឆ្នាំ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា និងទី៥. បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់, កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានាហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព, ស្ថិរភាព, សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី