SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យុទ្ធនាការ«ទិញផលិតផលខ្មែរ» ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម


យុទ្ធនាការ«ទិញផលិតផលខ្មែរ» ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ យុទ្ធនាការ«ទិញផលិតផលខ្មែរ» គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ ការគាំទ្រផលិតផលខ្មែរនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងពិធីសម្ពោធពិព័រណ៍បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក កាលពីថ្ងៃទី១០ វិច្ឆិកា បានលើកឡើងថា ការផ្គត់ផ្គង់បន្លែ ផ្លែឈើ ផលិតផលក្នុងស្រុក នៅមិនទាន់បំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយទេ ដោយត្រូវនាំចូលបន្ថែមមកពីបណ្ដាប្រទេសជិតខាង។ កត្តាទាំងនេះ ធ្វើឱ្យបង្កើននូវតម្រូវការទៅលើផលិតផលបន្លែ ផ្លែឈើក្នុងស្រុក ក៏ដូចផលិតផលផ្សេងទៀត។

កម្មវិធីពិព័រណ៌នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆកា ឆ្នាំ២០២៣ ដែលមានការដាក់តាំងបង្ហាញ ផលិតផល, បន្លែ, ផ្លែឈើ ,វត្ថុអនុស្សាវរីយ៍ «ផលិតផលភូមិ១ ផលិតផល១» ចំនួន៧០ស្ដង់ មកពីខេត្តចំនួន០៦ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមផងដែរ។

លោកអភិបាលរងរូបនេះ សង្ឃឹមថា ការដាក់បង្ហាញដែលមានការចូលរួមពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកផលិត នៅពេលនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ការជំរុញឱ្យអ្នកផលិតក្នុងស្រុក អាចនាំចេញបន្លែ ផ្លែឈើ ផលិតផលបណ្ដើរៗ។ កិច្ចការងារនេះ មន្ទីរពាណិជ្ជកម្មនិងដៃគូពាក់ព័ន្ធទាំងអស់នាំគ្នាជំរុញឲ្យផលិតផលក្នុងស្រុកមានការកើនឡើងទាំងបរិមាណ គុណភាព សោភណ្ឌភាព ក្នុងសមត្ថភាពប្រកួតប្រជែងនៅតាមទីផ្សារ។

លើសពីនេះ លោក នាក់ ណេរ៉ុន ក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា ស្ថានភាពនៃការចុះបញ្ជី ពាណិជ្ជកម្មនៅក្នុងខេត្តមានការកើនឡើងពីចំនួន ប្រមាណជា៤៣២ ក្នុងឆ្នាំ២០២១ និងចំនួន៧៣២ ក្នុងឆ្នាំ២០២២ និងអាចដល់ប្រមាណជា១ពាន់ នាដំណាច់ឆ្នាំ២០២៣នេះ។ ស្ថានភាពតម្លៃកសិផលមាន ស្រូវនិងដំឡូងមី មានតំលៃល្អ ហើយកសិផលទាំងនេះនឹងបន្តមានស្ថេរភាពល្អក្នុងរង្វង់ប៉ុន្មានឆ្នាំទៅមុខទៀត។ ក្នុងនោះចំនួនផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប និងមីនីមាតមានចំនួន៨២៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599