SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដើម្បីអភិវឌ្ឍន៍«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ឱ្យមានប្រសិទ្ធភាព តើរាជរដ្ឋាភិបាលដាក់គោលដៅអ្វីខ្លះ?


ដើម្បីអភិវឌ្ឍន៍«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ឱ្យមានប្រសិទ្ធភាព តើរាជរដ្ឋាភិបាលដាក់គោលដៅអ្វីខ្លះ?
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានភាពរីកចម្រើន លើកកម្ពស់ការគាំពារ ពង្រឹងសមត្ថភាពផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលដៅចំនួន៤។

គោលដៅចំនួន ៤ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ រួមមាន៖ ទី១. បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ(Into the System) មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ទី២. ផ្តល់ផលប្រយោជន៍ដល់អាជីវកម្មដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថាមិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធក៏ដោយ។

រីឯ ទី៣. ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងទី៤. លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពិសេសអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ៕

ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី