SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល១១ខែ កម្ពុជា រកចំណូលបានជិត ៤២លានដុល្លារ ពីការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់អង្គរ


រយៈពេល១១ខែ កម្ពុជា រកចំណូលបានជិត ៤២លានដុល្លារ ពីការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់អង្គរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលចំណូលពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសបាន ៤១ ៩០៨ ៨៣៣ដុល្លារ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា ចំនួននេះ ទទួលបានការកើនឡើង ២៨,៧៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ១១ខែនេះ កម្ពុជាលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិបាន ៨៩៨ ៣៣៩ នាក់ ដែលកើនបាន ២៨,៣៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ចំពោះ ការលក់បណ្ណឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទកោះកែរ រយៈពេល១១ខែនេះ មានចំនួន ១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។ ចំណែក ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៧០០ ០០៤ដុល្លារ ដែលមានទូកសរុបចំនួន ២៥ ៦៦៨ ក្នុងនោះទូកតូចចំនួន ១៧ ៨៣៩, ទូកកណ្តាលចំនួន ៦ ៨៦៤ និងទូកធំចំនួន ៩៦៤។

គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសមានចំនួន ១២៤ ១៣៦នាក់ កើនឡើង ២៧,៤២% ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរកចំណូលបាន ៥ ៩២០ ៨៧២ដុល្លារ កើនឡើងបាន ២៦,៩៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី