2025-03-17
ឃី ភារៈ
2025-03-17
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្សសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងរយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងកសិកម្ម គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹកទន្លេមេគង្គនេះ ដោយក្រសួងកំពុងធ្វើការក្នុងទិសដៅអភិរក្សសត្វផ្សោតទន្លេមេគង្គនេះផងដែរ។ ឯកឧត្តម ឌិត ទីណា បានបន្តថា លទ្ធផលបានបង្ហាញហើយថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រ និងការចូលរួមទាំងអស់គ្នា ពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ លោក ចាប វិបុល បន្តថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្សផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការហែលទឹកទន្លេមេគង្គខាងលើ ដឹកនាំដោយក្រសួងកសិកម្ម និងមានការគាំទ្រពី រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាម៉េរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាម៉េរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី