2025-06-06
ឃី ភារៈ
2025-06-06
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា គាំទ្រថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុនដឹកជញ្ជូន Grap ដែលបានចូលរួមចំណែកក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈជួយដល់អ្នកផលិត និងអាជីវករនានា ធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ដែលជាកត្តាមួយជំរុញបរិវត្តកម្មពាណិជ្ជកម្មនៅកម្ពុជា។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងជំនួប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដែលពិភាក្សាអំពីការរួមចំណែកកាន់តែសំខាន់របស់ Grab ក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល លោក Wee Tang Yee នាយកគ្រប់គ្រងប្រចាំតំបន់របស់ Grab ដែលមានស្នាក់ការកណ្តាលនៅសិង្ហបុរី លើកឡើងថា ក្នុងរយៈពេលជិត ២ឆ្នាំ កន្លងមកនេះ Grab បានពង្រីកវិសាលភាពពីការធ្វើប្រតិបត្តិការទីក្រុងចំនួន៣ រហូតដល់ ១៩ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា។
លោក Wee Tang Yee បន្តថា ក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Grab នៅកម្ពុជា ក្រុមហ៊ុន បានជួយឱ្យដៃគូដែលជាអ្នកបើកបរជាច្រើនមានគណនីធនាគារ ដើម្បីជួយឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យក្រុមហ៊ុន Grap សិក្សាលទ្ធភាពពង្រីកសេវាកម្មរបស់ខ្លួន លើសេវាដឹកជញ្ជូនសំណាកសម្រាប់មន្ទីរពិសោធន៍ និងជំរុញដល់ក្រុមហ៊ុនបន្តគាំទ្រអ្នកបើកបរដោយផ្តល់ការបែងចែកចំណូលសមរម្យ ព្រមទាំងពិចារណាផ្តល់ជម្រើសជួលយានយន្ត ព្រមទាំងសេវាថែទាំយានយន្តតម្លៃសមរម្យ ដើម្បីសម្រួលលដល់អ្នកបើកបរ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តឱ្យ Grab សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រីកការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមអ្នកបើកបរ Grab ពិសេសតាមរយៈកម្មវិធី Grab app និង Grab Acaemy បន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី