SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យសេដ្ឋកិច្ច


កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជា។ ជាពិសេស កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ ដែលផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ« ក្នុងឆ្នាំ២០២៣ ព្រមទាំងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានពិភាក្សាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មីលើវិស័យជាច្រើនដូចជា៖ ទី១. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ។ ទី២. កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការរៀបចំ និងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅលើការប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ និងទី៣. បន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី