2024-11-12
SME News
2024-11-12
SME News
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ៖«ការពង្រឹងភាពអង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង» កាលពីថ្ងៃទី១១ វិច្ឆិកានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម បានរំលេចពីការរួមចំណែកកាន់តែសំខាន់របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា៖«ការលើកកម្ពស់សហគ្រិនភាពស្រី្តតម្រូវឱ្យមានការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ»។
ផ្អែកតាមលទ្ធផលជំរឿនឆ្នាំ២០២២ របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% នៅកម្ពុជា កំពុងដឹកនាំដោយសហគ្រិនស្ត្រី។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបន្ថែមថា សហគ្រិនស្ត្រីជាតួអង្គសំខាន់ក្នុងការរក្សានិន្នាការកំណើន ដោយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ២០២៤នេះ ដោយមានការគាំទ្រពីវិស័យសំខាន់ៗ ដូចជា៖ ឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងងើបឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន សំដៅគាំទ្រសហគ្រិនស្ត្រី ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការពង្រីកទីផ្សារ និងលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់ ដើម្បីកំណើធុរកិច្ច។ ថ្នាលបច្ចេកវិទ្យាដូចជា ASEANAccess និង KhmerSME ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអាជីវកម្មសំខាន់ៗក្នុងតំបន់ដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវឧបករណ៍ និងធនធានចាំបាច់សម្រាប់ភាពជោគជ័យ និងកំណើនប្រកបដោយនិរន្តរភាព។
ថ្លែងទៅកាន់អង្គពិធីនេះ ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់ការចុះបញ្ជី និងខិតខំបំពេញអនុលោមភាព ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រ, រួមចំណែកដល់ការបង្កើតគោលនយោបាយ និងវិធានការចំគោលដៅ, ព្រមទាំងបង្កើនភាពធន់ និងកំណើនអាជីវកម្មរយៈពេលវែងរបស់ខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី