SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តកណ្ដាល ព្រមានចាត់វិធានការលើម្ចាស់អាជីវកម្មទឹកស្អាត ស្រុកស្អាង និងក្រុងតាខ្មៅ ដែលផ្គត់ផ្គង់ទឹកមិនស្អាត


រដ្ឋបាលខេត្តកណ្ដាល ព្រមានចាត់វិធានការលើម្ចាស់អាជីវកម្មទឹកស្អាត ស្រុកស្អាង និងក្រុងតាខ្មៅ ដែលផ្គត់ផ្គង់ទឹកមិនស្អាត
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកមិនស្អាត មានសភាពល្អក់ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ មិនមានគុណភាពស្របតាមស្ដង់ដារកំណត់។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ការព្រមានរដ្ឋបាលខេត្តកណ្ដាល ធ្វើឡើងក្រោយពលរដ្ឋជាច្រើនបានរិះគន់ ចំពោះបញ្ហាការផ្គត់ផ្គង់ទឹកប្រើប្រាស់ដែលគ្មានគុណភាព ទឹកមានភាពកខ្វក់ និងមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ទាក់ទងនឹងបញ្ហានេះ អាជ្ជាធរឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនដងរួចមកហើយ ប៉ុន្តែបញ្ហានៅតែអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។

រដ្ឋបាលខេត្តកណ្ដាល ទុករយៈពេល ១ខែ ដើម្បីឱ្យម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ និងស្រុកស្អាង កែលម្អបញ្ហា និងភាពអសកម្មខាងលើ ហើយប្រសិនបើមិនកែប្រែរដ្ឋបាលខេត្ត នឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។ អាស្រ័យហេតុនេះ លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត ត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី