SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ផ្តល់ថវិកា២០០លានរៀល និងភេសជ្ជៈ ១ពាន់កេស ដល់ខេត្ត ៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ


សម្តេចធិបតី ផ្តល់ថវិកា២០០លានរៀល និងភេសជ្ជៈ ១ពាន់កេស ដល់ខេត្ត ៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ថវិកាចំនួន ២០០លានរៀល ភេសជ្ជៈចំនួន ១ពាន់កេស និងលិខិតសរសើរមួយ ដែលនឹងទទួលបានផ្ទាល់ពីសម្តេចធិបតី ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ខេត្តចំនួន ៦ ដែលទទួលបានថវិកាចំនួន ២០០លានរៀល ភេសជ្ជៈចំនួន ១ពាន់កេស និងលិខិតសរសើរមួយដែលនឹងទទួលបានផ្ទាល់ពីសម្តេចធិបតី រួមមាន៖ ខេត្តព្រៃវែង ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។

ក្នុងការចុះផ្សាយនេះ បានបញ្ជាក់ថា ការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី