2025-05-30
ឃី ភារៈ
2025-05-30
ឃី ភារៈ
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន១០ ក្នុងខេត្តព្រះសីហនុ ដែលមានទំហំវិនិយោគជាង ១៥៤លានដុល្លារ លើគម្រោងរោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និងអគារស្នាក់នៅរួម ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា។ បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន១០ នេះ អាចបង្កើតការងារប្រមាណ ១ ១៨៧កន្លែង។
ការលើកទឹកចិត្តពិសេសលើគម្រោងទាំង១០ នេះ មានដូចជា គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ , គម្រោងថ្មីចំនួន៤, គម្រោងពង្រីកចំនួន១ និងគម្រោងមានស្រាប់ចំនួន១ គម្រោង។ ក្នុងកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និងការការពារឧស្សាហកម្មក្នុងស្រុក មានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ក៏កម្ពុជានៅតែអាចទាក់ទាញវិនិយោគពីក្រៅប្រទេសបានផងដែរ។
ឯកឧត្តម ហ៊ាន សាហ៊ីប បានបន្តថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រួមទាំងភាគីពាក់ព័ន្ធ នឹងបន្តលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀត មកកាន់ខេត្តព្រះសីហនុ តាមរយៈថែរក្សាអ្នកចាស់ និងស្វែងរកអ្នកថ្មី ហើយតាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីប្រមាណ៣០ គម្រោងបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី