SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ម្ចាស់រោងចក្រ សហគ្រាស អាចបង់ថ្លៃរបបសន្តិសុខសង្គម តាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុទាំង១០នេះ


ម្ចាស់រោងចក្រ សហគ្រាស អាចបង់ថ្លៃរបបសន្តិសុខសង្គម តាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុទាំង១០នេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន អាចបង់ភាគទានប្រចាំខែ កាន់តែងាយស្រួលតាមរយៈធនាគារទាំង១០ ដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ នេះបើតាមការចុះផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងសាធារណជនទាំងអស់ អាចបង់ភាគទានមកកាន់ ប.ស.ស. បានតាមរយៈធនាគារដៃគូទាំង១០ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដូចមានភ្ជាប់នូវលេខគណនីធនាគារផ្លូវការ។

លេខគណនីរបស់ធនាគារផ្លូវការទាំង១០នេះ រួមមាន៖ ធនាគារអេស៊ីលីដា ០០០១ ១០៤៦៥៨៨៩ ១៨, កាណាឌីយ៉ា ០០១០ ០០៤៣ ៤៨៣៣៣, វីង ៩១១៩, អេប៊ីអេ ០០១២៥៦០៨៧, លីហួរវេលុយ ២២០០២, ជេត្រាស ៤៣៦៤១៨០, វឌ្ឍនៈ ០៥០០ ១៥០០០០០៣ ១៥, ភីភីស៊ី ១១១០ ០០០១ ២៣៧២៤, អែហ្វធីប៊ី ១០០០ ១២២៤៥៩៥៧ និងធនាគារអេសប៊ីអាយអលអេជ ០០០១១៤៨៩៨។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ថា សាធារណៈជនទាំងអស់ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងចុចបង់ភាគទានមកកាន់ ប.ស.ស. បើសិនក្រៅពីលេខគណនីខាងលើ នោះ ប.ស.ស. មិនទទួលខុសត្រូវឡើយ។ សម្រាប់ព័ត៌មានបន្ថែម សាធារណជនអាចទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈបណ្តាញសង្គមរបស់ ប.ស.ស.៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី