2024-11-10
ទូច សូរិយា
2024-11-10
ទូច សូរិយា
ភ្នំពេញ៖ ក្នុងមួយឆ្នាំ ប្រទេសកម្ពុជា មានសំរាមជិត ៤លានតោន ដែលក្នុងនោះមួយថ្ងៃ ពលរដ្ឋបោះចោលសំរាមជាង ១ម៉ឺនតោន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សំរាមដែលកម្ពុជា មានជាង ១ម៉ឺនតោនទូទាំងប្រទេសនេះ ក្នុងនោះរាជធានីភ្នំពេញ មានសំរាមចន្លោះពី ៣-៥ពាន់តោនក្នុងមួយថ្ងៃ។
ក្នុងដំណើរទស្សនកិច្ច សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា សំរាមនៅភ្នំពេញ ដែលមានចន្លោះពី ៣-៥ពាន់តោនក្នុងមួយថ្ងៃនេះ មានសំណល់ម្ហូបអាហារចំនួន៦០%, សំណល់ថង់ប្លាស្ទិកមានប្រមាណ២០% និងសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិកមានការកើនឡើងជាបន្ដបន្ទាប់នេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» របស់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ ដែលយកសំរាមទៅកែច្នៃនេះ គឺជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសទៀតផង។ ជាមួយគ្នានេះ លោក ស៊ី ឡែន ម្ចាស់សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» បានលើកឡើងថា ផលិតផលរបស់សិប្បកម្មសុវណ្ណភូមិ គឺបានផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្មឱ្យមានជីជាតិល្អ និងជួយឱ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី