SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម បង្កើតច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយការចំណាយក្រៅផ្ឡូវការ របស់ពលរដ្ឋដែលស្នើសុំសេវា


ក្រសួងឧស្សាហកម្ម បង្កើតច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយការចំណាយក្រៅផ្ឡូវការ របស់ពលរដ្ឋដែលស្នើសុំសេវា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយការចំណាយក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋ សេវាករ សិប្បករ និងអាជីវករ ដែលស្នើសុំសេវា និងបង្កើនប្រសិទ្ធភាពកៀរគរ និងគ្រប់គ្រងចំណូល ដែលបានមកពីកម្រៃនៃការផ្តល់សេវាសាធារណៈ។ ការសម្រេចបង្កើតច្រកចេញចូលតែមួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ណឌី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម ច្រកចេញចូលតែមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងអនុវត្ត និងលើកកម្ពស់ការផ្តល់សេវាសាធារណៈដល់សាធារណជនដែលស្នើសុំសេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ មួយវិញទៀត ការប្រមូល ការបង់ និងការប្រើប្រាស់ចំណូលដែលបានពីកម្រៃនៃការផ្តល់សេវាសាធារណៈ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម នឹងធ្វើឡើងតាមរយៈច្រកចេញចូលតែមួយនេះ។

ចំពោះសេវា ដែលត្រូវអនុវត្តនៅច្រកចេញចូលតែមួយ មានដូចជា៖ សេវាផ្នែករោងចក្រ, ផ្នែកកម្មសិទ្ធិឧស្សាហកម្ម, ផ្នែកវាយតម្លៃទទួលស្គាល់, ផ្នែកសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ផ្នែកអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត, ផ្នែកស្តង់ដារ និងផ្នែកមាត្រាសាស្ត្រ។ ច្រកចេញចូលតែមួយ ត្រូវបានកំណត់ការផ្តល់សេវាសាធារណៈនៅតាមទីតាំង រួមមានច្រកចេញចូលតែមួយនៅទីស្ដីការក្រសួង, ច្រកចេញចូលតែមួយនៅ វិទ្យាស្ថានស្ដង់ដារកម្ពុជា និងច្រកចេញចូលតែមួយនៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។

គ្រប់ច្រកចេញចូលតែមួយ ត្រូវដំណើរការផ្តល់សេវាដោយតម្លាភាព និងគណនេយ្យភាព ប្រកបដោយ ប្រសិទ្ធភាព តាមគោលការណ៍ច្រកចេញចូលតែមួយ។ ក្នុងនោះផ្នែកជួរមុខ ត្រូវទទួលពិនិត្យឯកសារនិងសម្របសម្រួលការងារជាមួយអតិថិជន ដើម្បីមន្ត្រីជំនាញអនុវត្តតាមបែបបទ និងបន្តនីតិវិធីទៅតាមវិស័យសវា, ពិនិត្យលើឯកសារតម្រូវចាំបាច់ និងឯកសារពាក់ព័ន្ធមុនអនុញ្ញាតឱ្យអតិថិជនទៅបង់ប្រាក់នៅបញ្ជរបង់ប្រាក់ដែលស្ថិតនៅក្នុងទីតាំងច្រកចេញចូលតែមួយ ឬបង់តាមប្រព័ន្ធធនាគារដៃគូ។ ផ្នែកជួរមុខ ក៏ត្រូវពិនិត្យទទួលសាច់ប្រាក់ រួចចេញបង្កាន់ដៃបង់ប្រាក់ជូនអតិថិជនទៅតាមគំរូសក្ខីបត្រដែលបានកំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយការគ្រប់គ្រងការចុះបញ្ជីចូលចេញក្នុងការទទួលឯកសារ និងប្រគល់ឯកសារសម្រេចចុងក្រោយជូនអតិថិជន។

ចំពោះផ្នែកជួរក្រោយ ជាកន្លែងទ្រទ្រង់លើការងារបច្ចេកទេសដោយមន្ត្រីរបស់អង្គភាពជំនាញតាមវិស័យនីមួយៗ ដែលមានសេវាត្រូវផ្តល់ជូនអ្នកស្នើសុំ និងកន្លែងមន្ត្រីជំនាញទទួលឯកសារ និងបញ្ចូនទៅតាមជំនាញក្នុងវិស័យនីមួយៗ ដើម្បីដំណើរការតាមនីតិវិធីកំណត់។ ដោយឡែក ផ្នែករបាយការណ៍

ត្រូវបូកសរុប និងធ្វើរបាយការណ៍លទ្ធផលចំណូលពីកម្រៃនៃការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនគណៈកម្មការដឹកនាំនិងគ្រប់គ្រង និងអង្គភាពតាមវិស័យជំនាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី