2024-03-13
ទូច សូរិយា
2024-03-13
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា នឹងពិចារណាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ដើម្បីជំរុញបរិវត្តកម្មឌីជីថល និងបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការរដ្ឋបាល និងប្រសិទ្ធភាពការងារ។ នេះជាការថ្លែងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកម្មវិធីវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល»។
ឯកឧត្តម ជា វ៉ាន់ដេត បានបន្តថា៖«ការអភិវឌ្ឍរដ្ឋាភិបាលពលរដ្ឋឌីជីថល និងធនធានមនុស្ស ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កំពុងបន្តយកចិត្តទុកដាក់ជំរុញការយល់ដឹងជាសាធារណៈ អំពីសារប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា។ ជាពិសេស ជំរុញកំណើនអក្ខរកម្មឌីជីថល និងបណ្តុះបណ្តាលសិស្សឱ្យយល់ដឹង និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីក្លាយជាពលរដ្ឋឌីជីថល»។ ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ដើម្បីជំរុញបរិវត្តកម្មឌីជីថល ក្រសួងប្រៃសណីយ៍ បានបញ្ជាទិញកុំព្យូទ័រ និងឧបករណ៍ឌីជីថលរាប់ម៉ឺនគ្រឿង ផ្តល់ជូនដល់គ្រប់ក្រសួងស្ថាប័ន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្ថែមថា បដិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌគណៈកម្មាធិការរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ បានពង្រឹងបណ្តាញសេវាទូរស័ព្ទ និងបណ្តាញអ៊ីនធឺណិតជូនក្រសួងស្ថាប័ន ជំរុញការបង្កើតអង្គភាពបដិវត្តកម្មឌីជីថល បណ្តុះបណ្ដាលមន្ត្រីរាជការ បំពាក់ឧបករណ៍ឌីជីថល សាងសង់មណ្ឌលផ្ទុកទិន្នន័យ សហការរៀបចំផែនការបដិវត្តកម្មឌីជីថលសម្រាប់ក្រសួងស្ថាប័ន អភិវឌ្ឍន៍ផលិតផល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បម្រើរដ្ឋាភិបាលជារួម។
ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សា នឹងជំរុញផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឱ្យបានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ជា វ៉ាន់ដេត ដើម្បីសម្រេចបានគោលដៅនេះ មានកម្មវិធីជាច្រើនពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ត្រូវបានដាក់ចេញដោយក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមាន ជាអាទិ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការកៀរគរ និងបណ្តុះបណ្ដាលអ្នកបច្ចេកវិទ្យាឌីជីថល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី