2024-12-22
គន ម៉េងហុង
2024-12-22
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងការពារជាតិ ស្នើសុំកិច្ចសហការជាមួយគណៈកម្មការបច្ចេកទេសទី១០ ហៅកាត់ថា (គ.ប.១០) ផ្នែកផលិតផលពីឈើ ឱ្យចែករំលែកបច្ចេកទេសផលិតឈើ ដើម្បីឱ្យកងទ័ពអាចផលិត កែច្នៃផលិតឈើ និងផលិតផលផ្សេងទៀតស្របតាមស្តង់ដារគុណភាព។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើស្តង់ដារអន្តរជាតិ ISO ចំនួន៣ស្តង់ដារ ដែលពាក់ព័ន្ធនឹងស្តង់ដារធ្យូងឫស្សីនេះ តំណាងក្រសួងមហាផ្ទៃ ក៏បានស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ចំណេះដឹងពីការកំណត់ទៅលើស្តង់ដារកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងពីគុណភាពផលិតផល និងជាប្រយោជន៍ដល់ការការពារបទល្មើសសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
អង្គប្រជុំដែលដឹកនាំដោយលោក ឈា ឡាយហ៊ី តំណាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនេះ ក៏បានស្នើសុំកំណត់ផលិតផលដែលជាអាទិភាពចំនួន៣ ផលិតផលសម្រាប់ផលិត កែច្នៃអំពីឈើ ដើម្បីសិក្សាស្រាវជ្រាវទៅលើស្តង់ដារសម្រាប់គាំទ្រដល់ផែនការក្នុងឆ្នាំ២០២៥ ទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី