SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល ប្រកាសឱ្យអនុវត្តគោលនយោបាយអាទិភាពទាំង ៦ចំណុច ចាប់ពីខែតុលា ដល់ខែធ្នូ មុនដំណាច់ឆ្នាំ២០២៣


រដ្ឋាភិបាល ប្រកាសឱ្យអនុវត្តគោលនយោបាយអាទិភាពទាំង ៦ចំណុច ចាប់ពីខែតុលា ដល់ខែធ្នូ មុនដំណាច់ឆ្នាំ២០២៣
A+ A-

ភ្នំពេញ៖ គោលនយោបាយអាទិភាពចំនួន៦ចំណុច របស់រដ្ឋាភិបាលថ្មីបានរៀបចំរួចរាល់ហើយ និងបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការមុនដំណាច់ឆ្នាំ២០២៣នេះ ចាប់ពីដើមខែតុលា ដល់ខែធ្នូ។ នេះបើតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញានេះ។

គោលនយោបាយអាទិភាពទាំង ៦ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានកម្មវិធីទី១ ផ្តោតលើ៖«ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល» និងកម្មទី២៖«ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស» គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលនឹងរៀបចំនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ កម្មវិធីទី៣ ផ្តោតលើ៖«ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន» គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី០៥ ខែធ្នូ ដែលនឹងរៀបចំនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ចំពោះ កម្មវិធីទី៤ ផ្តោតលើ៖«ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ» គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ដែលនឹងរៀបចំឡើងនៅក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ដន៍។

ចំណែក កម្មវិធីទី៥ ផ្តោតលើ៖«ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និងកម្មវិធីទី៦ ផ្តោតលើ៖«ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ»។ កម្មវិធីទាំងពីរនេះ គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ដែលនឹងរៀបចំឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី