2025-07-19
ឃី ភារៈ
2025-07-19
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ SARMIS ជំនាន់ថ្មី បំពាក់នូវមុខងារ Single Sign-On (SSO) ដោយប្រើប្រាស់បច្ចេកវិទ្យាផ្ទៀងផ្ទាត់ អត្តសញ្ញាណតាមរយៈផ្ទាល CamDigiKey ជាផ្ទាលផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពប្រព័ន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ណែនាំឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មីទាំងអស់ ត្រូវចាប់ផ្តើមដំឡើង និងបង្កើតគណនីក្នុងថ្នាល CamDigiKey ក្នុងទូរសព្ទដៃ ដើម្បីធ្វើការស្កែនចូលប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី។ ចំពោះរបៀបដំឡើង និងរបៀបប្រើប្រាស់ថ្នាល CamDigiKey អ្នកប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មីទាំងអស់ អាចទស្សនាវីដេអូណែនាំស្តីពីការប្រើប្រាស់តាមរយៈ តំណលីង https://youtu.be/yj9PnICJn1Y?si=2SqKY-p-IjaNrJkq និងរបៀបប្រើប្រាស់ដូចបានភ្ជាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី