SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើបេសកកម្មស្នូល របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានវិសេសភាពដូចម្តេច?


តើបេសកកម្មស្នូល របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានវិសេសភាពដូចម្តេច?
A+ A-

ភ្នំពេញ៖ បេសកកម្មស្នូល និងពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកំណត់ចំនួន៤ ដែល មានវិសេសភាព ដូចជា ១.កសាងមូលដ្ឋានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ជាតិ៖ ក្នុងកម្រិតគោលនយោបាយនិងយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារសំខាន់ដោយមានការសហការពីធនាគារជាតិនៃកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ។

ទី២. កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តមុខងារជានិម្មាបនករ (Architect) នៃប្រព័ន្ធ, ជាស្ថាប័នដឹកនាំរៀបចំប្រព័ន្ធ ក្របខ័ណ្ឌ គតិយុត្ត យន្តការ គោលនយោបាយ និងកសាងធនធានមនុស្សសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈផ្សេងៗ ជាប្រតិបត្តិករ។

ទី៣. ដឹកនាំ និងសម្របសម្រួលការកសាងប្រព័ន្ឋគាំពារសង្គម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារដឹកនាំ និងសម្របសម្រួលកសាង គ្រប់គ្រងប្រព័ន្ធគាំពារសង្គម និងរៀបចំ ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ឋ ទៅតាមយន្តការស្ថាប័នដែលកំណត់ ដោយក្របខ័ណ្ឌគតិយុត្តជាធរមាន។

និងទី៤. ចូលរួមដឹកនាំ និងសម្របសម្រួលបរិវត្តកម្មឌីជីថល ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារចូលរួមដឹកនាំសម្របសម្រួល និងជំរុញការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងការគិតគូរវិភាជថវិកាគាំទ្រ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈយន្តការស្ថាប័នពាក់ព័ន្ធ៕

ប្រភពសៀវភៅ៖ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០៣០


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី