SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា នឹងលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលជំនួសមកវិញនូវរោងចក្រអគ្គិសនីដើរដោយឧស្ម័ន


រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា នឹងលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលជំនួសមកវិញនូវរោងចក្រអគ្គិសនីដើរដោយឧស្ម័ន
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងក្នុងវេទិកា «អាកាសធាតុ ឆ្នាំ២០២៤» នៅខេត្តព្រះសីហនុ ថា កម្ពុជាបានប្តេជ្ញាចិត្តលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG វិញ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា កម្ពុជា នឹងអភិវឌ្ឍន៍ថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨ និងបង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត ៧០%នៅឆ្នាំ២០៣០ ដែលបច្ចុប្បន្ន កម្ពុជាមានប្រមាណ៦២%រួចមកហើយ ក្នុងនោះ៤០%បានមកពីថាមពលវារីអគ្គិសនី។

ជាមួយគ្នានេះ កម្ពុជា ក៏មានយុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក, សំណល់រឹង និងរាវ, យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជម្រុញជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា និងបន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី