2024-10-09
ឃី ភារៈ
2024-10-09
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហាព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ នឹងរំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី និងក្រុមសិល្បៈល្បីៗជាង ៥០០នាក់។
នៅថ្ងៃ២៩ ខែតុលា កម្មវិធីនឹងប្រព្រឹត្តឡើងពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីល្ងាច ដោយ មានពិធីបើកព្រឹត្តិការណ៍ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ការតាំងពិព័រណ៍ម្អូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ, កម្មវិធីកម្សាន្តជាមួយចម្រៀង របាំប្រពៃណី និងពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ នៅបរិវេណខាងមុខ ប្រាសាទអង្គរតូច។
រីឯថ្ងៃទី៣០ តុលា វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ៦:០០នាទីល្ងាច នឹងមានការតាំងពិព័រណ៍ម្ហូបអាហារខ្មែរ ការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណី និងការប្រកួតទីងមោង។ ចំពោះភ្ញៀវជាតិ និងអន្តរជាតិ ដែលស្លៀកសម្លៀកបំពាក់ប្រពៃណីមកចូលរួមក្នុងមហាព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» បានភ្លក្សអាហារ និងភេសជ្ជៈ ដោយសេរី និងឥតគិតថ្លៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី