2024-10-07
ឃី ភារៈ
2024-10-07
ឃី ភារៈ
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅវិមាន Grand Palais ទីក្រុងប៉ារីស។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ។
បន្ទាប់ពីឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានប្រកាសជាផ្លូវការរួច ក៏មានការចាក់បញ្ចាំងវីដេអូ ស្តីពីប្រទេសកម្ពុជា ដោយបង្ហាញថា កម្ពុជា ជាប្រទេសមានវប្បធម៌ ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។
ជាមួយគ្នានេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ក៏បានយាងថ្លែងអំពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ក៏ជាឱកាសដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី