2025-05-29
គន ម៉េងហុង
2025-05-29
គន ម៉េងហុង
ភ្នំពេញ៖ លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) លើកឡើងថា ក្រុមហ៊ុន មានចំណាប់អារម្មណ៍ស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគ អាស្រ័យលក្ខណៈអំណោយផល នៃបរិស្ថានវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Dato’ Sri Dr. Shamir Kumar Nandy កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ និងធានាបរិយាកាសវិនិយោគមួយ ដែលអំណោយផលដល់វិនិយោគិន តាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធ ដែលមានភាពបត់បែន ជាក់ស្ដែង និងប្រាកដនិយម។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីវិស័យសក្ដានុពល ដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Bin Zayed International Berhad (M) ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ ការចុះផ្សាយរបស់សម្តេចធិបតី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បញ្ជាក់ថា ក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) កំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី