SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល ៥ឆ្នាំ


សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល ៥ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ ដែលមួយឆ្នាំទទួលបាន ១០ម៉ឺនដុល្លារ គិតចាប់ពីឆ្នាំ២០២៤ តទៅ។ តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដើម្បីទ្រទ្រង់ដល់សមាគមសិល្បករខ្មែរ បណ្តាញផ្សព្វផ្សាយក្នុងស្រុក ត្រូវមានក្រុមផលិតផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំងតាម Website Youtube និង TikTok ជាដើម។

ក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងអ្នកឧកញ៉ា ម៉ៅ ចំណាន សម្តេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ «យើងត្រូវអភិរក្សរបស់មានស្រាប់ និងខិតខំច្នៃប្រឌិតថ្មីៗ ហើយសម័យនេះ ការការពារកម្មសិទ្ធិបញ្ញា គឺមិនងាយស្រួលទេដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា ដែលបញ្ហាប្រឈមធំនៅពេលខាងមុខនោះ គឺបញ្ញាសិប្បនិម្មិត(AI) ដែលជំនួសការងារមនុស្សកាន់តែច្រើនឡើង»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដើម្បីពង្រឹងតួនាទីរបស់សិល្បករក្នុងរយៈពេលវែង ដូចជាការជួយដល់ការបណ្តុះបណ្តាលកូនសិល្បករនៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ ក្នុងនោះ យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬអ្នកទ្រទ្រង់ជំនាន់ក្រោយ ដែលសមាគម គួរតែរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយៗរួមទាំងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី