2024-11-15
លី គឹមហុង
2024-11-15
លី គឹមហុង
ភ្នំពេញ៖ ការជួញដូរភាគហ៊ុន អាចជាមធ្យោបាយដ៏ល្អមួយសម្រាប់ការវិនិយោគយូរអង្វែង ឬដើម្បីរកប្រាក់ចំណេញប្រចាំថ្ងៃ ឬប្រចាំខែ។ ប៉ុន្តែ ទីផ្សារភាគហ៊ុន អាចជារឿងគួរឱ្យរន្ធត់សម្រាប់អ្នកចាប់ផ្តើមដំបូង។ ការជួញដូរភាគហ៊ុន ហាក់មានភាពស្មុកស្មាញមួយចំនួន ដែលទាមទារឱ្យមានការស្វែងយល់បន្ថែមដើម្បីបានជាមូលដ្ឋានគ្រឹះក្នុងការជួញដូរទិញ-លក់ក្នុងទម្រងបែបវិនិយោគជាភាគហ៊ុន ដោយមានឈ្មួញជើងសា និងវេទិកាជួញដូរអនឡាញ។ ជារៀងរាល់ថ្ងៃ វិនិយោគិនថ្មី ចូលទីផ្សារហ៊ុនជារៀងរាល់ថ្ងៃ ប៉ុន្តែ ក៏មានវិនិយោគិន ជាច្រើនបរាជ័យ ដោយសារតែកង្វះខាតចំណេះដឹង ការរៀបចំយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវ។
ជំហានទី១៖ ដំបូងត្រូវសួរខ្លួនឯងសិនថាអ្នកចង់ធ្វើជាអ្នកវិនិយោគបែបណា? វាមានសារសំខាន់ណាស់ក្នុងការជ្រើសរើសថា តើអ្នកចង់ធ្វើជាអ្នកវិនិយោគប្រភេទណា មុនពេលអ្នកចាប់ផ្តើមការជួញដូរ? តើអ្នកចាប់អារម្មណ៍លើការជួញដូររយៈពេលខ្លី ឬកំពុងសម្លឹងមើលទៅលើការវិនិយោគរយៈពេលវែង? តើអ្នកមានពេលវេលាគ្រប់គ្រាន់ មានការលះបង់ខ្ពស់ និងអត់ធ្មត់បានល្អដើម្បីក្លាយជាអ្នកវិនិយោគជួញដូរប្រចាំថ្ងៃ(Intraday Trader) ឬអ្នកចាប់អារម្មណ៍ក្នុងការធ្វើជាអ្នកវិនិយោគដែលច្រើនខែម្តង ទើបតាមដានការឡើងចុះរបស់ទីផ្សារហ៊ុន?
ដូច្នេះអ្នកគួរ ពិចារណាពីបុគ្គលិកលក្ខណៈរបស់អ្នក ការហ៊ានប្រឈមមុខចំពោះហានិភ័យរបស់អ្នក និងពេលវេលាដែលអ្នកអាចលះបង់ជាក់ស្តែងក្នុងការជួញដូរភាគហ៊ុន។ ទាំងអស់នេះ នឹងជួយអ្នកឱ្យដើរស្របតាមគោលដៅ និងសមត្ថភាពរបស់អ្នកបាន។ ពេលវេលា និងថាមពលក្នុងការចំណាយតាមដានសង្វាក់ទីផ្សារគឺអាស្រ័យទៅតាមប្រភេទដែលអ្នកចង់ធ្វើ។
ជំហានទី២៖ ជ្រើសរើសឈ្មួញជើងសា (Broker) ដែលសមស្របនឹងអ្នក។ បន្ទាប់ពីអ្នកបានសម្រេចចិត្តលើប្រភេទវិនិយោគិន ដែលអ្នកចង់បានហើយ អ្នកនឹងត្រូវស្វែងរកឈ្មួញកណ្តាលអនឡាញដ៏ល្អ ដើម្បីបើកគណនីជួញដូរមួយ ហើយ អ្នកត្រូវប្រាកដថាឈ្មួញជើងសាដែលអ្នកជ្រើសរើសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសេវាកម្មល្អ មានទិន្នន័យគ្រប់គ្រាន់ទាន់ពេលវេលា សមរម្យសម្រាប់ប្រភេទនៃការជួញដូររបស់អ្នក។ បន្ទាប់ពីបានជ្រើសរើសឈ្មួញជើងសាដែលសមស្របរួចរាល់ អ្នកគ្រាន់តែចាប់ផ្តើមដាក់ថវិកាទៅតាមសមត្ថភាពនិងតម្រូវការចូលទៅក្នុងគណនីដើម្បីជួញដូរគឺជាការស្រេច។
ជំហានទី៣៖ ធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ទៅលើប្រភេទភាគហ៊ុន ប័ណ្ណបំណុល ឬទីផ្សារហិរញ្ញវត្ថុនានាដែលអ្នកចង់វិនិយោគ មុនពេលអ្នកចាប់ផ្តើមវិនិយោគ។ ត្រូវវិភាគទៅលើមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន ឬគម្រោងដែលនិងវិនិយោគ និងមើលទៅលើបម្រែបម្រួលនៃម្លៃភាគហ៊ុនក្នុងទីផ្សារជាក់ស្តែងកន្លងមក។ ក្រោយប្រមូលព័ត៌មានទាំងនោះ ហើយយកទៅបូកបញ្ជូលគ្នាដើម្បីវិភាគបែបមូលដ្ឋានគ្រឹះ (Fundemental Analysis) និងការវិភាគបែបបច្ចេកទេស (Technical Analysis) និងធ្វើឱ្យអ្នកមានទំនុកចិត្តទៅលើអ្វីដែលអ្នកចង់វិនិយោគ។
ជំហានទី៤៖ ធ្វើការជួញដូរ ទិញ ឬ លក់? បន្ទាប់ពីអ្នកបានបង្កើតផែនការជួញដូរ និងស្រាវជ្រាវពីជួរនៃភាគហ៊ុនហើយ នេះជាដំណាក់កាលដែលអ្នកត្រូវបញ្ជាទិញជាមួយឈ្មួញជើងសា ដែលអ្នកបានចុះឈ្មោះ។ អ្នកត្រូវកំណត់នូវចំនួនទំហំភាគហ៊ុន ឬហិរញ្ញវត្ថុផ្សេងៗ ដែលអ្នកចង់បាន និងកំណត់ប្រភេទនៃការបញ្ជាទិញដែលអ្នកចង់ប្រើនៅពេលបញ្ជាទិញជាក់ស្តែងដូចជា ការបញ្ជាទិញភ្លាមៗ (Market Order) ឬ បញ្ជាទិញតាមការកំណត់ (Limit Order) ជាដើម។
ជំហានទី៥៖ កំណត់នូវការគ្រប់គ្រងហានិភ័យ (Risk Management)។ នេះជាចំណុចសំខាន់ដែលអ្នកត្រូវតែគ្រប់គ្រងហានិភ័យឱ្យបាន។ វាពាក់ព័ន្ធនឹងការកំណត់ និងវាយតម្លៃ ទៅលើហានិភ័យដែលអាចកើតមានបានគ្រប់ពេលវេលា ដើម្បីកាត់បន្ថយឥទ្ធិពលឬការប៉ះពាល់ខ្លាំងមកលើហិរញ្ញវត្ថុជាក់ស្តែងរបស់អ្នក។
អ្នកត្រូវកំណត់នូវដែនទំហំ ដែលអ្នកហ៊ានទទួលខាត បើក្នុងករណីដែលការវិភាគ ឬទីផ្សារមានរឿងណាមួយកើតឡើង ហើយដើរបញ្ច្រាសពីអ្វីដែលរំពឹងទុកមក។ កំណត់វិន័យនិងការចេញចូលទីផ្សារឱ្យយ្រឹមត្រូវតាមកាលៈទេសៈ ដែលមិនធ្វើតាមអារម្មណ៍ពុះកញ្ច្រោលរបស់អ្នក។ ការគ្រប់គ្រងហានិភ័យបានល្អ នឹងធ្វើឱ្យវិនិយោគិនមានវិន័យល្អ ជៀសវាងការសម្រេចចិត្តខុស ហើយវានឹងជួយឱ្យវិនិយោគគិនទទូលបានផលចំណេញពីការវិនិយោគរបស់ខ្លួនមកវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី