SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ និងវិស័យឯកជន ជំរុញការអភិវឌ្ឍផ្លូវដែកប្រកបដោយប្រសិទ្ធភាពខ្ពស់


ក្រសួងសាធារណការ និងវិស័យឯកជន ជំរុញការអភិវឌ្ឍផ្លូវដែកប្រកបដោយប្រសិទ្ធភាពខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងវិស័យឯកជន ចុះហត្ថលេខា (MOU) លើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement-FA) ដើម្បីអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ គឺជំហានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធលើវិស័យផ្លូវដែក។

ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) ក្នុងនោះក៏មានគណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ RRPLC និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599