2024-11-20
ទូច សូរិយា
2024-11-20
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគម្រោង CAPFISH-CAPTURE របស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម» ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។
ក្នុងសិក្ខានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យជាមួយនឹងតម្រូវការរបស់សហគ្រាស គឺជាយុទ្ធសាស្ត្រមួយ ដែលពង្រឹងគុណភាពនៃការអប់រំ និងជំរុញឱ្យមាននវានុវត្តន៍ផងដែរ។ យុទ្ធសាស្រ្តនេះ នឹងបង្កើតឱកាសដល់និស្សិតនៅកម្ពុជាទទួលបានជំនាញ ចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា យុទ្ធសាស្រ្តនេះ សាកលវិទ្យាល័យក៏អាចបង្កើតលទ្ធផលស្រាវជ្រាវល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងវិស័យនានា ជាពិសេសវិស័យឧស្សាហកម្មដោយផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យនវានុវត្តន៍ករ ការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗ តាមរយៈប្រកាសនីយបត្រតក្កកម្ម ដែលក្នុងនោះនវានុវត្តន៍ករ អាចការពារស្នាដៃរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ស្នាដៃទាំងនោះបន្ថែមនៅក្នុងវិស័យរៀងខ្លួន។
ក្នុងសិក្ខាសាលានេះ លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានលើកឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដែលជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។ លោក Bryan Fornari បានបញ្ជាក់ថា សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស គឺមានសារសំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ទន្ទឹមនឹងនេះ លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការ ក្នុងការពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីភាពធន់នៃសេដ្ឋកិច្ច។ លោក សុខ ណារិន បានបន្ថែមថា តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍វិស័យចំណីអាហារ របស់អង្គការ UNIDO គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី